Sunday, June 25, 2017

ក្តៅៗ! ពេលនេះក្រុមគ្រូពេទ្យដែលវះកាត់អ្នកជំងឺស្លាប់នៅខេត្តស្វាយរៀង ចេញមកបកស្រាយហើយ(សូមអាន)

Posted by Unknown  |  at  June 25, 2017



គ្រូពេទ្យនៅ​មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានវះកាត់តឆ្អឹងបាក់ភ្លៅ ហើយបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វេសប្រហែសធ្វើឲ្យហូរឈាមចេញអស់ពីខ្លួន ពេលនេះក្រុមគ្រួសារកំពុងតែស្វះស្វែងដាក់ពាក្យបណ្ដឹង និងអំពាវនាវរកយុត្តិធម៌ពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ។
ពាក់ព័ន្ធករណីនេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ឆ្លើយតាមទូរស័ព្ទថា សូមឲ្យសួរទៅលោក ចាន់ ដារ៉ា ប្រធានមន្ទីរ​ពេទ្យបង្អែកខេត្ត។ លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត បានឆ្លើយតាមទូរសព្ទ័ថា ឲ្យសួរទៅលោកវេជ្ជបណ្ឌិត រស់ ថុន គាត់ជាអ្នកវះកាត់ផ្ទាល់។ លោកវេជ្ជបណ្ឌិត រស់ ថុន អនុប្រធានមន្ទីរពេទ្យខេត្ត និងអ្នកវះកាត់​តឆ្អឹង បានបញ្ជាក់​តាមទូរសព្ទ័ថា លោកមានការសោកស្តាយ រឿងមិនគូរកើតទៅជាកើតជាយថាហេតុ ដោយជនរងគ្រោះមកសម្រាកព្យាបាលមួយអាទិត្យ​មុនពេលវះកាត់ គឺមានសុខភាពធម្មតា​ទាំងសម្ពាធឈាមក៏ធម្មតា។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត រស់ ថុន បន្តទៀតថា មុននឹងចាប់ផ្តើមធ្វើការវះកាត់ គឺគ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ ចាក់តាមចង្កេះ ឆ្អឹងខ្នង ក៏ប៉ុន្តែអត់ស្ពឹក ក៏ចាក់ថ្នាំសណ្តំបន្ថែមទៀត ធ្វើឲ្យផ្លាស់សម្ពាធឈាមភ្លាមៗ ប្រឈមការស្លាប់គុណធ្វេរគុណ ហើយគ្រូពេទ្យអ្នកចាក់ថ្នាំសណ្តំ ត្រូវតាមដាន​តង់ស្យុង សម្ពោធឈាម​ជាប្រចាំ តែធ្វេសប្រហែស​មុនអ្នកជំងឺធ្វើទុកលើកទី១ គឺពេទ្យចាក់ថ្នាំសណ្តំ មិននៅក្នុងបន្ទប់វះកាត់។
លោកបន្ថែមថា ពេលវះកាត់មានគ្រូពេទ្យ១០នាក់ ក្នុងនោះគ្រូពេទ្យវះផ្ទាល់៥នាក់ និងគ្រូពេទ្យចាក់ថ្នាំសណ្តំ២នាក់ ពេទ្យ​ហុចឧបករណ៍៣នាក់ ហើយលោកបានវះកាត់រួច នៅវេលាម៉ោង១១៖០០ព្រឹក ចប់ភារៈកិច្ច ចំណែកគ្រូពេទ្យនៅប្រចាំការ គឺជាភារៈកិច្ចរបស់គ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ នៅតាមដាន និងថែទាំអ្នកជំងឺរហូតដឹងខ្លួន លុះដល់​ម៉ោង១២៖០០ថ្ងៃត្រង់ សម្ពាធឈាម និងគ្រាប់ឈាមធ្លាក់ចុះ​ត្រូវការឈាមសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែមានការយឺតយ៉ាវ រហូតដល់ម៉ោង១៖០០រសៀល ទើបបានឈាមមកបញ្ចូល គឺហួសពេលទៅហើយ។
ការដែលមកជាទម្លាក់ឲ្យរូបលោក អ្នកវះកាត់មកទទួលខុសត្រូវ លោកមិនអាចទទួលខុសត្រូវអ្នកដ៏ទៃទេ ជាពិសេសឲ្យ លោកទទួលខុសត្រូវ អ្នកចាក់ថ្នាំសណ្តំក៏មិនត្រឹមត្រូវដែរ។
លោកថា មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខ្វះវេជ្ជបណ្ឌិតផ្នែកចាក់ថ្នាំសណ្តំ គឺប្រឈមក្នុងការគ្រោះថ្នាក់ពេលវះកាត់ ដោយគ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ មានតែ៧រូបប៉ុណ្ណោះ ហើយវេជ្ជបណ្ឌិត ផ្នែកចាក់ថ្នាំសណ្តំមានតែ២នាក់គត់ ដូច្នេះប្រឈមខ្លាំងណាស់ ហើយសូមក្រសួងសុខាភិបាលមេត្តា ចុះមកពិនិត្យស្រាវជ្រាវករណីនេះ ដើ​ម្បីសុវត្ថិភាពអាយុជីវិតជនរងគ្រោះ។
នៅរសៀលកថ្ងៃនេះ លោក ចាន់ ដារ៉ា ក៏មិនទាន់អាចឆ្លើយតាបបានទេដោយលោកបញ្ជាក់ថា ឲកំពុងជាប់រវល់ប្រជុំ៕











Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

back to top