Saturday, June 24, 2017

ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ក្រោម​ស្ពាន របួសធ្ងន់ និង​ស្រាល​៣​នាក់

Posted by Unknown  |  at  June 24, 2017

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់ ដែល​មាន​យុវជន​៣​នាក់ ផឹក​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង និង​ងងឹត​ផង បត់​មិន​ទាន់​បាន​រេ​ចង្កូត ជ្រុល​ទៅ​បុក​គំនរ​សំបក​ដូង ដែល​គេ​គរ​ទុក​ចោល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង រួច​ក៏​បាន​រអិល​ជ្រុល​ធ្លាក់​ចូល​ទៅ​ទឹក​ក្រោម​ស្ពាន​កម្ពស់​ប្រហែល​ជាង​១០​ម៉ែត្រ​ទាំង​កំរោល​តែ​ម្ដង​។ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​ពួក​គេ​ទាំងនោះ​ស្លាប់​ឡើយ គ្រាន់តែ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​នគរបាល បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ទាំង​យប់ រីឯ​ម៉ូតូ​រហូត​ដល់​ព្រឹក​ឡើង ទើប​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ​។


ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​យ​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នៅ ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​៧​មក​រា ស្ថិត​ក្នុងភូមិ​ទឹ​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាប់​ព្រំប្រទល់​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ យុវជន​រង​គ្រោះ​ខាងលើ​នោះ​ត្រូវ​បាន​គេ​ស្គាល់ ១,​ឈ្មោះ ទូ​ន សុ​ឃា​ម អាយុ​២១​ឆ្នាំ​,២,​ឈ្មោះ សុច ដា​រ៉ា អាយុ​១៩​ឆ្នាំ​,៣,​ឈ្មោះ លី​ន ណា អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​នាក់​នោះ​មានមុខរ​បរជា​កម្មករ​ស្លដែក ស្នាក់​នៅ​ក្នុងភូមិ​អូរ​អណ្ដូង សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ភូមិ​ខ្នារ​ធំ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ពេល​នេះ​អ្នក​របួសធ្ងន់​ម្នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។



តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​៣​នាក់​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1B-W6047 ឌុ​ប​គ្នា​ចេញពី​កន្លែង​ផឹកស៊ី​មួយ​កន្លែង ដោយ​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​ស្រវឹង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ផ្លូវ​កោង​ផង និង​យប់​ង​ងឹ​ង​ផង​គួប​ផ្សំ​នឹង​ការ​ស្រវឹង​ធ្លាក់​ភ្នែក​ផង​នោះ កាច់ចង្កូត​បត់​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​គំនរ​សំបក​ដូង ដែល​អ្នកលក់​ដូង​នៅ​ទីនោះ​គរ​ទុក​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​។ បណ្ដាល​ឲ្យ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ក្រោម​ស្ពាន​៧​មក​រា ទាំង​កំរោល​ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នក​ទាំង​៣​នាក់​នោះ ស្លាប់​បាត់បង់​ជីវិត​ឡើយ គ្រាន់តែ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​តែ​ប៉ុណ្ណោះ​។



ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្ដិ៍​ក្រាំង​ពង្រ បាន​ចុះ​ទៅ​កាន់​កន្លែង​នោះ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់  ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ និង​ត្រាំ​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ក្រោម​ស្ពាន​៧​មក​រា នោះ​ពេញ​មួយ​យប់​តែ​ម្តង រហូត​ដល់​ព្រឹក​ឡើង​ទើប​នគរបាល ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ចេញពី​ក្រោម​ស្ពាន យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួន​ង​៕








សូមទស្សនាវីដេអូខាងក្រោម!

Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

back to top