Monday, June 26, 2017

អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅអនុស្ថានីយទី5

Posted by Unknown  |  at  June 26, 2017

អគ្គិសនីកម្ពុជាសូមជម្រាបជូនថា៖ នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2017 នៅវេលាម៉ោង16:32នាទីល្ងាច អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅអនុស្ថានីយទី5 (GS5-F2) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបានទ្រេតចំនួន1ដើម ដោយសារខ្យល់កន្រ្តាក់ ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីស្ថិតនៅទីតាំងមួយចំនួនដូចជា៖ (1)ផ្លូវជាតិលេខ4 ភូមិអណ្ដូង ភូមិស្វាយជ្រុំ ឃុំបែកចាន (2)ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។
សូមអរគុណ



Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

back to top