ខេត្តក្រចេះ ៖ នគរបាលជំនាញបានកំណត់ថា ការស្លាប់របស់ស្ត្រីម្នាក់ពិតជាផ្តើមដោយ ឧបទ្ទវហេតុរអិលធ្លាក់ពីលើកាំជណ្ដើរផ្ទះបណ្តាលឲ្យបាក់.កស្លាប់ ក៏ព្រោះតែស្ត្រីរងគ្រោះ ស្រវឹងស្រា ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានបញ្ជាក់ថាក្រោយទទួលព័ត៌មាន ពីហេតុការណ៍មនុស្សស្លាប់កាលពីយប់ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងលើសាកសពរបស់ស្ត្រីរងគ្រោះ និងបានសន្និដ្ឋានថាការស្លាប់របស់ស្ត្រីរងគ្រោះ ជាឧបទ្ទវហេតុ មិនពាក់ព័ន្ឋ នឹងករណីអ្វីផ្សេងនោះទេ ។ ស្ត្រីរងគ្រោះឈ្មោះ ប៉ែន រឿន អាយុ៦៣ឆ្នាំ រស់នៅភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ បានស្លាប់ភ្លាមៗបន្ទាប់ពីជួបហេតុការណ៍ធ្លាក់ពីលើកាំជណ្ដើរមុខផ្ទះ ។ បើតាមក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គឺស្ត្រីរងគ្រោះបានស្រវឹងស្រា និងបានឡើងទៅលើផ្ទះ ក៏ជួបហេតុការធ្លាក់ពីលើជណ្ដើរ ។
លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់រងគ្រោះបានបាក់.ក និងបោកក្បាលស្លាប់ភ្លាមៗ ។