Monday, May 22, 2017

ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ទាហាន​មួក​ខៀវ​កម្ពុជា

Posted by Unknown  |  at  May 22, 2017

ខេត្តសៀមរាប ៖ សព​របស់​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​ពេល​បំពេញបេសកកម្ម​មនុស្សធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​គេហដ្ឋាន​នៃ​សព​វិញ​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ដោយ​មានការ​រង​ចាំ​ទទួល​ពី​សំណាក់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព និង​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប និង​លោក​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​អញ្ជើញ​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ​ជាមួយ​គ្រួសារ​សព និង​គោរព​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម ទៅ​លើ​ក្បួន​យុទ្ធ​ដំណើរ​របស់​កម្លាំង Minusca របស់​អង្គការសហប្រជាជាតិ​កាលពី​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៧​នៅ​អាហ្វ្រិក​កណ្តាល  ។
ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង និង​គណៈប្រតិភូ​ក៏​បាន​ធ្វើការ​បូជា​ទៀន​ធូ​ក និង​ស្នឹង​ស្នា​ត ដើម្បី​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ដែល​ជា​វី​រៈ​យុទ្ធ​ជន​ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​ជូន​ដល់​ប្រជាជាតិ​លើ​ពិភពលោក​សូម​ឲ្យ​បាន​ទៅ​កាន់​សុខ​គតិ​ភព​ថ្មី ព្រមទាំង​បែរ​ងាក​ក្រោយ​ឲ្យ​ពរ​ជ័យ​ដល់​ក្រុម​គ្រួសារ បងប្អូន​កូនចៅ និង ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យុទ្ធ​មិត្ត​រួមការ​ងារ​ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង​ឲ្យ​ស្គាល់​នូវ​តែ​សុខ​សន្តិភាព សុភមង្គល និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ក៏​ដូច​ជា​ការ​បំពេញបេសកកម្ម​មនុស្សធម៌​អន្តរជាតិ ។​លោក​បណ្ឌិត និង​ប្រតិភូ​ទាំងអស់ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​វីរៈភាព​របស់​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ដែល​បាន​ឃ្លា​តទៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ប្រពន្ធ កូន ឪពុក​ម្តាយ និង​មាតុប្រទេស ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​ជូន​ប្រជាជាតិ​លើក​ពិភពលោក និង​បាន​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ក្នុង​ការ​បាត់បង់​អាយុជីវិត​ប្តី កូន ឪពុក ដែល​ជា​ទាហាន​មួក​ខៀវ​កម្ពុជា​ក្រោយ​មានការ​វាយ​ហារ​លើ​ក្បួន​កម្លាំង​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ។ 
ក្នុង​ឱកាស​នោះ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​ចូលរួម​ជាមួយ​ភរិយា​នៃ​ក្រុម​គ្រួសារ​សព​នូវ​ថវិកា​ចំនួន​៨​លាន​រៀល ដើម្បី​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យសព​ផង​ដែរ ។ ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ក៏​មាន​វត្តមាន​លោក លោក​ជំទាវ អស់លោក លោកស្រី ជា​មេបញ្ជាការ បញ្ជាការ​កង​វិស្វកម្ម​កង​យោធពលខេមរភូមិន្ទ យោធភូមិ​ភាគ​ទី​៤ តំបន់​ប្រតិបត្តិកា​រសិក​រង​សៀមរាប កងរាជអាវុធហត្ថ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក​និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន ស្រុក​ជីក្រែង​ផង​ដែរ ។ ក្នុង​នោះ​ដែរ​ភរិយា​នៃ​សព​លោក​អនុសេនីយ៍ទោ អ៊ឹម សំ ក៏​ដូច​ឪពុក​ម្តាយបង្កើត​នៃ​សព​បាន​សម្តែង​អំណរ​គុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​អាជ្ញាធរ​ខេត្ត និង​ក្រុង ស្រុក  ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​សព និង​ការ​រៀបចំ​ពិធីបុណ្យ​ទៅ​តាម​ប្រពៃណី​សាសនា​ផង​ដែរ  ៕ 






Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

back to top