Monday, May 22, 2017

បុរស​ជន​ពិការ​ម្នាក់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច

Posted by Unknown  |  at  May 22, 2017

ឧត្តរមានជ័យ ៖ បុរស​ជន​ពិការ​ម្នាក់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​បឹង​រាជា​សំរោង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។
ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ ឃឹម សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជន​ពិការ​ជើង​យោង​តាម​សម្តី​ពី​ស្ត្រី​ម្នាក់​ដែល​ឈរ​លក់​ទឹកអំពៅ​ក្បែ នឹង​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នូវ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះរទេះ​រុញ​តាម​ដងផ្លូវ​ជាតិ​៦៨B មក​ដល់​មុន​វត្ត​រាជា​សំរោង បាន​យក​កាំបិត​អាករ​ដៃ​របស់​ខ្លួន​ចំនួន​២​ទៅ​៣​កន្លែង នឹង​ចាក់​ពោះ​ប៉ុនប៉ង​សម្លាប់​ខ្លួន តែ​មាន​មនុស្ស​ប្រុស​ជា​កម្មករ​សំណង​ទៅ​ដណ្តើម​យក​កាំបិត​បោះ​ទៅ​ក្នុង​របង​វត្ត បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​០៣​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​ជិះរទេះ​រុញ​មក​ម្តងទៀត ហើយ​ជិះ​ចូល​ទៅ​មាត់បឹង​រាជា​សំរោង​ហៅ​បឹង​ស្នោ​រួច​ចុះ​ទៅ​ក្នុង​ទឹក​បឹង​មុជ​ងើប​ៗ​តែ​ម្នាក់ឯង ខណៈនោះ​រូប​នាង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ ។
ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​វត្ត​រាជា​សំរោង​ជា​ច្រើន​វស្សា ហើយ​ក្រោយ​ពី​សឹក​វិញ ជន​រង​គ្រោះ​បាន​កើតជា​មនុស្ស​ដោយ​មិន​គ្រប់​ហើយ​បាន​ស្នាក់​នៅ​នឹង​វត្ត ។ យោង​តាម​ការ​ស្រាវជ្រាវ និង​យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​ជន​រង​គ្រោះ គឺ​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​មិនមែន​ជា​រឿង​ឃាតកម្ម​នោះ​ទេ ។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕




Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

back to top